ខេត្តសៀមរាប ៖ ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ ស្រវឹងស្រា បានធ្លាក់ពីលើសណ្ឋាគារ FUNKYFLASH PACKER ជាន់ទី២ បណ្ដាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យRoyal Angkor International បើតាមសម្តីរបស់មន្ត្រីអាវុធហត្ថក្រុងសៀមរាប។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាបនោះបានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ FUNKYFLASH PACKER ជាន់ទី២ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ប្រភពពីកងរាជអាវុធហត្ថក្រុងសៀមរាបបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ Worthy Rachel Marie ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍។ មូលហេតុដែលស្ត្រីជនជាតិអាមេរិកម្នាក់នោះបានធ្លាក់ពីលើសណ្ឋាគារនៅជាន់ទី២ បណ្តាលឱ្យរបួសធ្ងន់គឺ មកពីស្ត្រីរូបនេះបានផឹកស្រាមួយយប់ទល់ភ្លឺ ទើបបណ្តាលឱ្យស្រវឹង ហើយមកអង្គុយនៅជិតមាត់បង្អួច ក្នុងបន្ទប់ដេក មិនប្រយ័ត្ន ធ្លាក់មកក្រោម។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនភ្លាមៗ តាមរថយន្តសង្គ្រោះ វ៉េង វុឌ្ឍី យកទៅមន្ទីរពេទ្យ Royal Angkor International មកដល់ម៉ោងជាង២រសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦នេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ បើតាមសម្តីរបស់គ្រូពេទ្យ។ គួរបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកម្នាក់នេះ ដែលសមត្ថកិច្ចជួយសង្គ្រោះ ព្រោះស្រវឹងស្រា ធ្លាក់ពីលើសណ្ឋាគារជាន់ទី២នោះ តាមការសន្និដ្ឋានប្រហែលសង្ឃឹមតិចតួចណាស់បានត្រឹមតែ១០%ប៉ុណ្ណោះដែលនៅរស់ ព្រោះវាធ្លាក់ពីលើមកក្រោមខ្ពស់ណាស់៕
Siem Reab: Woman America Kaing drunken man fell from the 2nd floor hotel FUNKYFLASH PACKER cause injured rushed to hospital Royal Angkor International, according to police officials quoted Siem Reap. The incident caused shock throughout the City that has occurred at 06 and 15 minutes the morning of May 23, 2016, at the point Hotel FUNKYFLASH PACKER 2nd floor Thmey village Siem Reap's Svay district.
Sources from the military Siem told that the victim named Worthy Rachel Marie, a 31-year-old female American tourist. The reason that women America had dropped from 2nd-floor hotel caused the injuries are from woman The night until daybreak drinking alcohol causes and sitting near the window in the bedroom is not careful falls under.
The victim is competent to take immediate dispatch ambulances Venezuela Sovuthy, taken to hospital, Royal Angkor International arrived over 2 pm May 23, 2016, the victim was not conscious, according to doctors. The American woman, who police rescued because drunken fall from 2nd floor hotel conclusions about little hope, only 10% of the living as it falls over under very high.
ប្រភព៖ Kohsontepheap
ដោយ៖ Ly Shi Ming
__________________________________________________________________________________________







0 comments:
Post a Comment